|
|
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានភ្លាត់ចាញ់ក្រុម Middlesbrough ដោយលទ្ធផល ១-០ កាលពីយប់មិញ ។ លទ្ធផលចាញ់កាលពីយប់មិញធ្វើអោយក្រុម Tottenham ធ្លាក់ចេញពីពានរង្វាន់ FA Cup ។
គួរបញ្ជាក់ថាវត្តមានរបស់អ្នកចាត់ការទូទៅ Antonio Conte ជាក្តីសង្ឃឹមក្នុងការឈ្នះពាន បន្ទាប់ពីខកខានអស់រយះពេល១៤ ឆ្នាំ ប៉ុន្តែបន្ទាប់ពីការបរាជ័យកាលពីយប់មិញ ធ្វើអោយក្រុមមាន់ខ្នាយមាសត្រូវចាំមួយរដូវកាលទៀត ។
ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Josh Coburn របស់ Middlesbrough ស៊ុតបញ្ចូលទីនៅម៉ោងបន្ថែមនាទី ១០៧ ដែលជាគ្រាប់បាល់ជ័យជំនះ ។ គួរបញ្ជាក់ថាជ័យជំនះរបស់ Middlesbrough កាលពីយប់មិញ គឺជាការឈ្នះ ៨ដងជាប់ៗគ្នា របស់គេ ៕
ប្រភព : BBC Sports
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...