|
|
ខ្សែបម្រើ Sergi Roberto បានបន្តកុងត្រាថ្មីជាមួយក្លឹប Barcelona រយៈពេល១ឆ្នាំជាផ្លូវការ រហូតដល់ឆ្នាំ២០២៣ កាលពីម្សិលមិញ។
បើតាមប្រភពជាច្រើនដែលទទួលបានគឺថា Roberto សុខចិត្តកាត់ប្រាក់ដើម្បីនៅបន្តជាមួយ Barca ។
គួរបញ្ជាក់ថា Barcelona ជាកន្លែងបណ្ដុះបណ្ដាលអាជីពបាល់ទាត់ដល់កីឡាករខាងលើនេះតាំងពីក្មេងមក។ កីឡាករនេះផ្លាស់មកលេងក្លឹបនេះ នៅឆ្នាំ២០០៦ លេងតាំងពីនៅក្រុមថ្នាល ដល់ក្រុមបម្រុង រហូតផ្លាស់មកក្រុមឈុតធំដែលចាប់ផ្ដើមពីឆ្នាំ២០១០មក។ រយៈពេល ១២ឆ្នាំក្នុងក្រុមឈុតធំ Barca ខ្សែបម្រើ Roberto ចូលលេងប្រកួតបាន ៣១៦ប្រកួត និងស៊ុតចូល ១២គ្រាប់៕
ប្រភព ៖ Marca
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...