|
|
ក្រុមម្ចាស់ផ្ទះបឹងកេតនិងក្រុមភ្ញៀវវិសាខាប្រកួតបានត្រឹមតែ៥៣នាទីប៉ុណ្ណោះក៏ត្រូវបានពន្យារពេលការប្រកួត៣០នាទី២លើកហើយក៏មិនអាចបន្តការប្រកួតទៀតបានដោយសារមានភ្លៀងធ្លាក់ខ្លាំងលិចទីលានខេមបូឌោនអ៊ែរវេរ។
យ៉ាងណាការប្រកួតរបស់ក្រុមទាំងពីរនឹងបន្តធ្វើឡើងវិញថ្ងៃនេះដោយអ្វីៗត្រូវរក្សាដូចដើមទាំងអាជ្ញាកណ្ដាលឯកសណ្ឋានកីឡាករសមាសភាពកីឡាករហើយបាល់ត្រូវចាប់ផ្ដើមកែចេញពីកន្លែងបញ្ឈប់ហើយការលេងទៀតសោធត្រូវលេងនៅវេលាម៉ោង៣រសៀលចាប់ពីនាទី៥៣តទៅ។
គួរបញ្ជាក់ថា លទ្ធផលបណ្ដោះអាសន្នក្រុមបឹងកេតនាំមុខ ១-០ នៅនាទី១៧ រកបានដោយអតីតកីឡាករសាលាបាល់ទាត់ជាតិបាទី សឿត ណាវ៉ា។
ចំពោះការបក្រកួតនេះតើប្រិយមិត្តយល់ថាក្រុមទាំងពីរនេះមួយណានឹងឡើងទៅជួបព្រះខ័នរាជស្វាយរៀង(ឈ្នះភ្នំពេញក្រោន៣-២)នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី១៥ថ្នាក់ជាតិរដូវកាលឆ្នាំ២០២១?
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...