|
|
ក្លឹបញញួរដែក West Ham បានចុះកុងត្រាផ្ទេរយកអ្នកចាំទី Alphonse Areola ពីក្លឹប Paris St-Germain ជាផ្លូវការកាលពីម្សិលមិញ ខណៈពួកគេកំពុងដាក់សំណើត្រៀមយក Jesse Lingard របស់បិសាចក្រហម Manutd ម្នាក់ទៀត។
Areola វ័យ២៩ឆ្នាំបានចុះកុងត្រារយៈពេល៥ឆ្នាំ បន្ទាប់ពីចំណាយពេលមួយរដូវកាលជាមួយ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន។ គេគឺជាកីឡាករទី២ដែល West Ham នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែការពារសញ្ជាតិម៉ារ៉ុក Nayef Aguerd ពីក្លឹប Rennes។ គួរបញ្ជាក់ថាអ្នកចាំទីសញ្ជាតិបារាំងរូបនេះ បង្ហាញខ្លួនឲ្យ West Ham ១៨ប្រកួតនៅ៤កម្មវិធីផ្សេងគ្នាមានដូចជា Premier League, Europa League, FA Cup និង League Cup៕
ប្រភព ៖ BBC Sport
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...