|
|
ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior របស់ Real Madrid ក្លាយជាកីឡាករបាល់ទាត់ ដែលមានតម្លៃបំផុតលំដាប់ទី២ នៅលើលោក ។
តារាឆ្នើមប្រេស៊ីល ដែលលេងតំណែងប្រយុទ្ធស្លាបឆ្វេងរូបនេះ ជាអ្នករកគ្រាប់បាល់ជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League សម្រាប់ក្រុមអធិរាជសដែលបានយកឈ្នះ Liverpool ១-០, មានតម្លៃ១៥៨.៣លានផោន តាមពីក្រោយដោយ កីឡាករចំណូលថ្មីរបស់ Manchester City គឺខ្សែប្រយុទ្ធ Erling Haaland(១៣០.៤លានផោន)។
កីឡាករដែលមានតម្លៃខ្ពស់ដាច់គេនោះគឺ ម្ចាស់អាវលេខ៧របស់ក្លិប Paris Saint-Germain, Kylian Mbappe ដែលទើបបន្ដកុងត្រាថ្មីជាមួយក្លិបយក្សបារាំងរយៈពេល៣ឆ្នាំហើយគេមានតម្លៃរហូតដល់ ១៧៥.៧លានផោន៕
ប្រភព ៖ Sky Sport
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...