|
|
ខ្សែការពារកណ្តាល Ronald Araujo របស់ក្រុម FC Barcelona បានចេញមុខសុំទោសទៅកាន់អ្នកគាំទ្រក្រុម Espanyol បន្ទាប់ពីការប្រកួតកាលពីយប់មិញ ។ ការប្រកួតរវាង Barcelona និង Espanyol មានភាពតានតឹងយ៉ាងខ្លាំងរហូតដល់ថ្នាក់មានការពិន័យកាតក្រហមដល់ទៅ ៣នាក់ ។
ពោលគឺ ២នាក់មកពីក្រុម Espanyol និងម្នាក់មកពី Barcelona ។ គេប្រទះឃើញ Araujo លើកម្រាមដៃ ២ដាក់អ្នកគ្រាំទ្រ Espanyol បន្ទាប់ពីខ្សែការពារចាស់វស្សារ Gerard Pique បានកាតក្រហមនៅចុងតង់ទី២ ។
បន្ទាប់ពីការប្រកួតបានបញ្ចប់ Araujo បានសសេរលើបណ្តាញសង្គមថា ៖ "សុំទោសចំពោះកាយវិការមិនសមរម្យ ដែលគេបានធ្វើកាលពីយប់មិញ " ។ គួរបញ្ជាក់ថា ការប្រកួតកាលពីយប់មិញបញ្ចប់ដោយលទ្ធផល ២-២ ដោយចែកគ្នាបានម្នាក់ ១ពិន្ទុ ៕
ប្រភព : Marca
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...