|
|
ការសម្របខ្លួនជាមួយនឹងការរស់នៅប្រកបដោយស្តង់ដារថ្មី និងសកម្មភាពជាប្រចាំក្នុងកំឡុងពេល Pre-Season វាពិតជាត្រូវប្រើកម្លាំងច្រើនណាស់ ប៉ុន្តែក្រុមបានជួយខ្ញុំជាច្រើន។ ខ្ញុំពិតជាមានមោទកភាពណាស់ ក្នុងការបង្ហាញខ្លួនរបស់ពួកយើង យើងបានធ្វើគ្រប់បែបយ៉ាងដើម្បីឈ្នះការប្រកួត។
យើងបានខិតខំធ្វើការខ្លាំងក្នុងពេល Pre-Season ហើយយើងក៏ព្យាយាមក្នុងការលើកពានជាលើកដំបូងផងដែរ ប៉ុន្តែសោកស្តាយដែលយើងមិនអាចផ្តល់រង្វាន់ដល់ខ្លួនឯងបាន។ វាបានធ្វើឲ្យខ្ញុំសោកស្តាយ ប៉ុន្តែវាកាន់តែធ្វើឲ្យយើងស្រេកឃ្លានបន្ថែមទៀត ក្នុងការលេងឲ្យអស់ពីលទ្ធភាពសម្រាប់រដូវកាលដែលនឹងមកដល់នាពេលខាងមុខ។
នៅពេលដែលខ្ញុំបានឃើញមិត្តរួមក្រុមខ្ញុំ គឺខ្ញុំបានឃើញកីឡាករដ៏ក្លាហាន ជាមួយនឹងឆន្ទះនៃការលេងយ៉ាងខ្លាំងក្លា។ គ្រប់សកម្មភាព ទាំងក្នុងនិងក្រៅទីលានកើតចេញមកពីការរៀបចំត្រឹមត្រូវ។ ខ្ញុំគិតថាយើងអាចកែតម្រូវនៅការសម្រេចចិត្តរបស់យើង ភាពចាស់ទុំក្នុងការប្រកួតនីមួយៗ ប៉ុន្តែនៅពេលដែលយើងកាន់តែហ្វឹកហាត់ និងលេងជុំគ្នា យើងនឹងកាន់តែមានភាពប្រសើរឡើង។ យើងមានក្រុមមួយដែលមានភាពស្មើគ្នា ជាមួយកីឡាករដែលមានជំនាញល្អ។ ប្រសិនបើយើងបន្តធ្វើការកែលម្អរលើរឿងដែលសំខាន់ៗទាំងនេះ យើងនឹងមានរដូវកាលដ៏អស្ចារ្យមួយ។
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...