|
|
ក្លឹបសេ្តចស Real Madrid កំពុងស្វែងរកខ្សែបម្រើឆ្នើមម្នាក់ដើម្បីមកជំនួស Toni Kroos ដែលគេមានវ័យ ៣២ឆ្នាំទៅហើយ ។ ខណៈកុងត្រារបស់គេនៅសល់ប្រមាណជា ១៧ខែទៀត ។
សម្រាប់កីឡាករដែលនិងអាចមកជំនួស Kroos នោះគឺ Sergej Milinkovic-Savic របស់ក្លឹប Lazio ដែលមានសមត្ថភាពក្នុងការចាក់បាល់ចូលតំបន់គ្រោះថា្នក់យ៉ាងស្ទាត់ជំនាញ ។
គួរបញ្ជាក់ថាកុងត្រារបស់កីឡាករវ័យ ២៦ឆ្នាំរូបនេះផុតសុពលភាពនៅរដូវក្តៅ២០២៤ ។ សម្រាប់តម្លៃខ្លួនក្នុងការផ្ទេរកីឡាកររូបនេះគឺប្រមាណ ៦០លាន ទៅ ៧០លានអឺរ៉ូ ។ បើយើងក្រលេកមើលស្ថិតិរបស់ Toni នៅReal Madrid វិញគឺគេបង្ហាញខ្លួនបាន ៣៤៦ ប្រកួត រកបាន ២៥ គ្រាប់និង បញ្ជូន ៨៣ លើក ៕
ប្រភព : Goal
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...