|
|
ក្លឹបបិសាចក្រហម Manchester United បានប្រកួតឈ្នះក្លឹប Crystal Palace ក្នុងលទ្ធផល ៣-១ ក្នុងប្រកួតមិត្តភាព Pre Season នៅទីលាន Melbourne Cricket Ground នៅឯប្រទេសអូស្ត្រាលីកាលពីម្សិលមិញ។
Man Utd បានស៊ុតចូលមុន ៣គ្រាប់ ដោយខ្សែប្រយុទ្ធ Anthony Martial នៅនាទីទី១៧ ខ្សែប្រយុទ្ធ Marcus Rashford នៅនាទីទី៤៨ និងខ្សែប្រយុទ្ធ Jadon Sancho នៅនាទីទី៥៩ ក្រោយខាង Crystal Palace ក៏វាយបកវិញបាន ១គ្រាប់ដោយ ខ្សែការពារ Joel Ward នៅនាទីទី៧៤។
គួរបញ្ជាក់ថានេះជាប្រកួតមិត្តភាព Pre Season លើកទី៣ របស់ Man Utd ដោយក្លឹបនេះបានយកឈ្នះទាំង៣លើកជាប់គ្នាតែម្ដង ដោយកាលពីប្រកួតលើកទី១ Man Utd បានយកឈ្នះ Liverpool ៤-០ និងប្រកួតលើកទី២ Man Utd បានយកឈ្នះ Melbourne Victory ៤-១៕
ប្រភព ៖ BBC Sport
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...