|
|
ក្រុមមេឃខៀវ Manchester City កំពុងខិតជិតក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savinho ពីក្លឹប Atlético Mineiro ។ បន្ទាប់ពីការតាមឃ្លាំមើលទម្រង់លេងរបស់កីឡាករវ័យក្មេងរូបនេះមក Mancity ពេញចិត្តនិងទម្រង់លេងរបស់គេហើយក៏បានអោយភ្នាក់ងារខ្លួនទាក់ទងទៅកាន់ក្លឹប Atlético Mineiro ដើម្បីចចារពីតម្លៃខ្លួនរបស់គេ ។
ពេលនេះការចចារជិតឈានដល់ចំណុចប្រសព្វហើយ ហើយក្លឹបក៏បានរៀបចំធ្វើតេស្តសុខភាពរួចរាល់ហើយដែរ ។ គួរបញ្ជាក់ថា Savinho និងផ្ទេរមក្នុងតម្លៃខ្លួន ៦.៥លានផោនជាមួយនិងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ៕
ប្រភព : Fabrizio Romano
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...