|
|
អ្នកចាត់ការទូទៅលោក Jurgen Klopp របស់ហង្សក្រហម Liverpool បាននិយាយថាក្រុមរបស់លោកមានឱកាសតិចក្នុងការប្រជែងពាន Premier League ជាមួយ Manchester City ក្នុងរដូវកាលនេះ ។
កាលពីយប់មិញហង្សក្រហម Liverpool បានយកឈ្នះ Leicester City ដោយលទ្ធផល ២-០ ធ្វើឲ្យមានគម្លាត៩ពិន្ទុពីក្រុមកំពូលតារាង Man City។ គួរបញ្ជាក់ថា Mancity កំពុងតែបង្ហាញទម្រង់លេងល្អ និងសម្លឹងឃើញ Premier League ជាលើកទី៤ ក្នុង៥រដូវកាលចុងក្រោយ ។
ក្រោយជ័យជំនះកាលពីយប់មិញ លោក Klopp បានលើកឡើងថា Liverpool មានឱកាសតិចក្នុងការប្រជែង ManCity ប៉ុន្តែក្រុមរបស់លោកនិងព្យាយាមលេងឲ្យល្អសម្រាប់រដូវកាលនេះ ៕
ប្រភព : BBC Sports
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...