|
|
Jorginho ខ្សែបម្រើរបស់តោខៀវ Chelsea អាចនិងចែកផ្លូវជាមួយក្លឹបនារដូវក្តៅខាងមុខ ស្របពេលដែលក្លឹបកំពុងជួបវិបត្តហិរញ្ញវត្ថុ ។ ភ្នាក់ងាររបស់ Jorginho លោកJoao Santos បានបង្ហើបថា Jorginho អាចនឹងផ្ទេរទៅទឹកដីអ៊ីតាលីដើម្បីចូលរួមជាមួយក្លឹប AC Milan, Juventus,Inter, Napoli ឬ Roma ។
លោកក៏ធ្លាប់ទៅពិភាក្សាជាមួយក្លឹប Barcelona និង PSG ទាក់ទងលើអនាគតខ្សែបម្រើវ័យ៣០ឆ្នាំផងដែរ ។អនាគតរបស់ Jorginho នៅ Stamford Bridge កំពុងស្ថិតក្នុងភាពមិនច្បាស់ បន្ទាប់ពីតោខៀវ Chelsea ជាប់បម្រាមមិនអោយបន្តកុងត្រាថ្មីជាមួយកីឡាករ
ក្នុងក្លឹបបច្ចុប្បន្ន ។
ការធ្វើដូច្នេះដោយសារតែរដ្ឋាភិបាលអង់គ្លេសបានដាក់ទណ្ឌកម្មលើប្រធានក្លឹបតោខៀវ Chelsea លោក Roman Abramovich ៕
ប្រភព ៖ BBC Sports
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...