|
|
ក្លឹប Inter Milan បានវាយបកយកឈ្នះ Juventus ៤-២ លើកពាន Coppa Italia ជាលើកដំបូងចាប់តាំងពី២០១១ក្នុងកីឡដ្ឋាន Stadio Olimpico កាលពីយប់មិញ។ ក្នុងការប្រកួត Inter រកបានគ្រាប់នាំមុខដោយខ្សែបម្រើ Nicolo Barella ប៉ុន្តែត្រូវបាន Juventus ដេញតាមរកបាន២គ្រាប់នាំមុខវិញដោយកីឡាករ Lobo Silva និង Vlahovic។
ទោះជាយ៉ាងណាក្តី ឈានដល់នាទី៨០ Inter ទទួលបានប៉េណាល់ទីមួយបាល់សម្រេចបានដោយកីឡាករ Hakan Calhanoglu ធ្វើឲ្យក្រុមទាំងពីរស្មើគ្នា ២-២ ។ចូលដល់ម៉ោងបន្ថែម ១៥នាទី ពីរដង ខ្សែបម្រើប្រយុទ្ធ Ivan Perisic គឺជាវីរបុរសអាចរកបាន២គ្រាប់ម្នាក់ឯង ក្នុងនោះមួយគ្រាប់ជាបាល់ប៉េណាល់ទីជួយ Inter យកឈ្នះ Juventus ៤-២ លើកពាន Coppa Italia បានសម្រេច ៕
ប្រភព ៖ BBC Sport
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...