|
|
ខ្សែការពារ Giorgio Chiellini បានចាត់ទុកអង់គ្លេសជាបេក្ខភាពគូប្រជែងដ៏តានតឹងក្នុងការយកឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រ Euro នៅពេលខាងមុខនេះ
Chiellini មើលឃើញថា កីឡាកររបស់អង់គ្លេសសុទ្ធតែមានគុណភាពក្នុងការលេង។ យ៉ាងណាមិញ ខ្សែការពារជើងចាស់រូបនេះបានបញ្ជាក់ថា អ៊ីតាលីនឹងមិនខ្លាចក្រុមតោកំណាចឡើយ ពេលដែលពួកគេជួបគ្នាទល់មុខក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយវានឹងក្លាយជាការប្រកួតបាល់ទាត់ដ៏អស្ចារ្យ។
និយាយមុនជំនួបផ្ដាច់ព្រ័ត្រមកដល់ Chiellini បានប្រាប់ RAI ថា អង់គ្លេសគឺជាបេក្ខភាពដ៏ធំក្នុងការប្រជែងពាន Euro។ ពួកគេមានគុណភាព រាងកាយរឹងមាំ និងការរៀបចំ។ ពួកគេពិបាកនឹងយកឈ្នះណាស់។
Chiellini ក៏បានសរសើរប្រធានក្រុមអង់គ្លេស Harry Kane ថាជាកីឡាករដែលគេចូលចិត្ត។ ហើយថាសូម្បីតែកីឡាករបម្រុងរបស់អង់គ្លេសក៏សុទ្ធតែល្អៗដែរអាចឈ្នះ Euro បាន ដូចពេលដែលលេងជាមួយដាណឺម៉ាកគេឃើញមាន Jack Grealish, Jadon Sancho, Marcus Rashford, Dominic Calvert-Lewin និង Phil Foden ជាដើម៕
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...