|
|
មហាសេដ្ឋីរបស់អង់គ្លេស លោក Jim Ratcliffe ដែលត្រូវបានគេស្គាល់ជាម្ចាស់ក្លឹប OGC Nice មានបំណងចង់ទិញក្លឹបបិសាចក្រហម Manchester United ។ ភ្នាក់ងាររបស់លោក Jim និយាយថា៖ ប្រសិនជាក្លឹបហ្នឹងដាក់លក់ Jim ហ្នឹងហើយជាអ្នកនឹងទិញក្លឹបហ្នឹង។ ប្រសិនជារឿងហ្នឹងកើតឡើងមែន យើងនឹងចាប់អារម្មណ៍ក្នុងការពិភាក្សាពីទិសដៅនៃម្ចាស់កាន់កាប់ក្លឹបនេះក្នុងរយៈពេលវែងហ្នឹងយ៉ាងម៉េចឲ្យច្បាស់លាស់។
គួរបញ្ជាក់ថាលោក Jim ត្រូវបានគេស្គាល់ជាមហាសេដ្ឋីជោគជ័យលើជំនួយធំៗជាច្រើន ដោយលោកជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុន INEOS ដែលជាក្រុមហ៊ុនដ៏ធំមួយនៅអង់គ្លេសឯកទេសខាងផលិតសារធាតុគីមីនានា។ លោកមានទ្រព្យប្រមាណ ១៦ពាន់លានដុល្លារ៕
ប្រភព៖ BBC Sport
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...