|
|
ក្លឹបអ្នកមានបុណ្យ Barcelona បានធ្វើការប្រកាសជាផ្លូវការយកបាន ខ្សែបម្រើ Franck Yannick Kessie ពីក្លឹប AC Milan កាលពីម្សិលមិញ។ ខ្សែបម្រើសញ្ជាតិកូឌីវ័រខាងលើនេះបានចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ Barcelona រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយ Barca បានដាក់តម្លៃទិញផ្ដាច់កុងត្រា (Buy Out Clause) ប្រមាណ ៥២៣លានដុល្លារ។
គួរបញ្ជាក់ថា Franck Kessie បានរួមរស់ជាមួយ AC Milan អស់រយៈពេល៣ឆ្នាំ ដោយចូលរួមប្រកួតសរុប ១២៧ប្រកួត និងស៊ុតចូល ២៥គ្រាប់៕
ប្រភព ៖ Fabrizio Romano
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...
Galatasaray កំពុងរង់ចាំយ៉ាងអន្ទះសារការសម្រេចចិត្តរបស់ Manchester City លើការដេញថ្លៃរបស់ពួកគេសម្រាប់អ្នកចាំទី Ederson ដែលបានបង្ហាញពីបំណងចង់ចូលរួមជាមួយក្រុមជើងឯកទួរគី នេះបើយោងតាម Nicolo Schira ។...
យោងតាមលោក Fabrizio Romano បានឱ្យដឹងថា Middlesbrough កំពុងតែស្ថិតក្នុងការខ្ចីជើងសម្រាប់កីឡាករវ័យក្មេងរបស់ Manchester City គឺ Sverre Nypan ។...