|
|
បើតាមប្រភពជាច្រើនបានបង្ហើបថាក្លឹបតោខៀវ Chelsea និងកាំភ្លើងធំ Arsenal កំពុងតាមដានលើខ្សែការពារសញ្ជាតិកូរ៉ខាងត្បូងរបស់ក្លឹប Fenerbahce របស់លីគកំពូលទួរគី ។
សម្រាប់ខ្សែការពារដែលក្លឹបទាំងពីរចាប់អារម្មណ៍នោះគឺកីឡាករ Kim Min-jae ដែលកំពុងបង្ហាញទម្រង់លេងដ៏គួរអោយកត់សម្គាល់
នៅក្នុងក្របខ័ណ្ឌទួរគី Super Lig ។ ទោះជាយ៉ាងណាមានក្លឹបធំៗជាច្រើនចាប់អារម្មណ៍លើរូបគេផងដែរដូចជា Tottenham Hotspur, FC Porto និង Juventus ។
គួរបន្ថែមទៀតថា Min-Jae ដែលមានវ័យ ២៥ ឆ្នាំ បានផ្លាស់ទៅប្រទេសទួរគី ពីក្រុមរបស់ចិន BJ Guoan កាលពីខែសីហាឆ្នាំមុន ហើយរហូតមកដល់ពេលនេះ គេបានបង្ហាញខ្លួន ២៥ ប្រកួតហើយ នៅក្របខ័ណ្ឌ Super Lig ៕
ប្រភព : Metro
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...