|
|
Arsenal កំពុងឃ្លាំមើលខ្សែប្រយុទ្ធ Armando Broja សញ្ជាតិ Albanian ពីក្លឹប Southampton នាទីផ្សារដោះដូរកីឡាករខាងមុខ ។ ក្រុមកាំភ្លើងធំហាក់ខកខានឱកាសក្នុងការនាំយកកីឡាករចំណូលថ្មីមកចូលរួមក្រុមក្នុងកំឡុងទីផ្សារដោះដូរកីឡាករកាលពីខែមករាកន្លងទៅ ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះគឺជាកីឡាកររបស់តោខៀវ Chelsea ដែលបានដាក់អោយខ្ចីជើងនៅក្លឹប Southampton ។ រូបគេបានបង្ហាញទម្រង់លេងគួរអោយកត់សម្គាល់ ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងគ្រប់ព្រឹត្តិការណ៍ទាំងអស់ សូម្បីតែអ្នកចាត់ការទូទៅរបស់ Arsenal លោក Mikel Arteta ក៏កោតសសើរនិងទម្រង់លេងរបស់គេដែរ ។
Arteta រំពឹងថានិងអាចនាំរូបគេមកចូលរួមក្រុមនារដូវក្តៅខាងមុខ ដើម្បីពង្រឹងប្រព័ន្ធប្រយុទ្ធបន្ថែមទៀត ៕
ប្រភព : Football London
នៅក្នុងក្រុម Bayern Munich ការចាកចេញរបស់ Kingsley Coman កំពុងត្រូវបានគេមើលឃើញថាជាអាជីវកម្មដែលគួរឱ្យពេញចិត្តយ៉ាងខ្លាំង។...
កាសែត Diario Sport រាយការណ៍ថា Hansi Flick មើលឃើញតម្លៃពិតរបស់ Fermin Lopez ហើយអាចលេងគាត់មុន Dani Olmo ក្នុងការប្រកួតជាច្រើននៅរដូវកាលក្រោយ។...
យោងតាម Fabrizio Romano ក្លឹប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ James McAtee របស់ Manchester City ។...