|
|
ក្លឹបតោខៀវ Chelsea បានធ្វើការប្រកាសជាផ្លូវការយកបាន ខ្សែបម្រើ Carney Chukwuemeka ពីក្លឹប Aston Villa កាលពីម្សិលមិញ។ ខ្សែបម្រើវ័យ១៨ឆ្នាំរូបនេះ បានព្រមព្រៀងចុះកុងត្រាជាមួយ Chelsea រយៈពេល៦ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣នេះ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៨។
គួរបញ្ជាក់ថានេះជាកីឡាករទី៦ហើយដែល Chelsea នាំចូលសម្រាប់រដូវកាលក្ដៅនេះដោយកីឡាករ៥នាក់កន្លងទៅនេះមានដូចជា Raheem Sterling, Kalidou Koulibaly, Omari Hutchinson, Eddie Beach និង Gabriel Slonina៕
ប្រភព ៖ BBC Sport
យោងតាមលោក Fabrizio Romano បានឱ្យដឹងថា Middlesbrough កំពុងតែស្ថិតក្នុងការខ្ចីជើងសម្រាប់កីឡាករវ័យក្មេងរបស់ Manchester City គឺ Sverre Nypan ។...
អ្នកចាំទី Gianluigi Donnarumma របស់ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាកាន់តែកៀកនឹងការផ្ទេរទៅកាន់ក្លឹប Manchester City ។...
យោងតាមគេហទំព័រ talkSPORT បានឱ្យដឹងថា Brentford កំពុងឈានដល់កិច្ចព្រមព្រៀង $42.5 លានដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Bournemouth កីឡាករ Dango Ouattara ។...
យោងតាម La Repubblica ក្រុម Palermo របស់ Serie B បានកំណត់គោលដៅរបស់ពួកគេលើអ្នកចាំទី Mattia Perin របស់ក្រុម Juventus ជាការពង្រឹងសក្តានុពល។ Rosaneri បានធ្វើការពិភាក្សាដំបូងរួចហើយជាមួយអ្នកតំណាងរបស់កីឡាករវ័យ 32 ឆ្នាំ ដើម្បីស្វែងយល់ពីលទ្ធភាពនៃការផ្ទេរ។...
ខ្សែប្រយុទ្ធ Goncalo Ramos របស់ PSG បានបញ្ជាក់ថាគាត់នឹងនៅជាមួយក្លឹបនៅរដូវកាលនេះ។ ចេញពីកៅអីបម្រុង Ramos បានស៊ុតបញ្ចូលទីក្នុងការប្រកួត UEFA Super Cup ទល់នឹង Tottenham ដោយបានជួយ Paris យកឈ្នះ 0-2 មុនពេលឈ្នះ 3-2 ដោយការស៊ុតបាល់ប៉េណាល់ទី។...